នាឡិកាដៃវ៉ៃឆ្លាត ក្រុមហ៊ុន Apple ជំនាន់ទី៧ បង្ហាញរូបរាងថ្មីតាមរយៈរូប CAD

នៅសល់មួយខែទៀតប៉ុណ្ណោះស្តិពីការប្រកាស នាឡិកាដៃវ៉ៃឆ្លាត Apple ជំនាន់ទី ៧ តាមព័ត៌មានលេចលឺមកថា ក្រុមហ៊ុន Apple មានគម្រោងកែប្រែការឌីហ្សាញរូបរាងនាឡិកាដៃទាំងស្រុងក្នុងឆ្នាំនេះ។ តាមរយៈរូប CAD ថ្មីដែលបង្ហោះដោយគេហទំព័រ 91Mobiles នៅថ្ងៃនេះ ផ្តល់នៅឌីហ្សាញរាងថ្មីដូចប្រអប់បួនជ្រុង របស់នាឡិកាដៃ Apple ជំនាន់ទី៧ ។

តាមរូបភាព CAD បានបង្ហាញរចនាគែមរាបស្មើ ដែលទទួលគំនិតឌឺហ្សាញតាមរូបរាង iPad Pro ជំនាន់ចុងក្រោយ, កុំព្យូទ័រ iMac និងទូរស័ព្ទ iPhone 12។ ចំណែកឯទីតាំងប៊ូតុង Side Button និង Digital Crown មិនមានការផ្លាស់ប្តូរឡើយ ប៉ុន្តែចំពោះ Speaker ដែលស្ថិតនៅខាងឆ្វេងដៃធំជាងមុន។ បន្ថែមពីនេះទៀត នាឡិកាដៃ Apple ជំនាន់ទី៧ ម៉ូឌែល ៤៤ម.ម នឹងមានទំហំ ៤៤*៣៨*៩ម.ម ភ្ជាបមកជាមួយអេក្រង់ទំហំ ១.៨អីញ។ ប្រៀបធៀបជាមួយ ជំនាន់ទី៦ ម៉ូឌែល ៤៤ម.ម ទំហំ ៤៤*៣៨*១០.៧ម.ម និងមានទំងន់ ៣៦ក្រាម។

យោងតាមសារព័ត៌មាន Bloomberg រាយការណ៍ថា នាឡិកាដៃ Apple ជំនាន់ទី៧ នឹងមានគែមអេក្រង់ស្តើងជាងម៉ូឌែលមុនៗ ដោយភ្ជាប់មកជាមួយ Processor ល្បឿនលឿនជាងមុន បូករួមទាំងអាប់ដែតផ្នែក Ultra-Wideband។ នេះអាចបង្ហាញថា ការឌីហ្សាញផ្លាស់ប្តូរយ៉ាងច្រើនជាលើកដំបូងលើ នាឡិកាដៃ Apple ចាប់តាំងពីនាឡិកាដៃ Apple ជំនាន់ទី៤ ដែលបញ្ចេញក្នុងឆ្នាំ២០១៨។ លោក Jon Prosser ធ្លាប់រាយការណ៍ថា នាឡិកាដៃ Apple ជំនាន់ទី៧ នឹងមានការឌីហ្សាញគែមរាបស្មើ។

តាមដឹងមកថា ក្រុមហ៊ុន Apple មានគោលបំណងដាក់បញ្ចូលសេនស័រវាស់កំដៅរាងកាយក្នុងនាឡិការដៃ Apple ផងដែរ ប៉ុន្តែមុខងារនេះអាចពន្យារពេលរហូតដល់ឆ្នាំ ២០២២។

កាលពីដើមខែនេះ នាឡិកាដៃ Apple ជំនាន់ទី៧ បានបង្ហាញការចុះបញ្ជឺនិយតកម្ម មុនពេលបញ្ចេញ ក្នុងខែកញ្ញា ជាមួយលេខម៉ូឌែល៖ A2473, A2474, A2475, A2476, A2477 និង A2478៕