ក្រុមហ៊ុន Bird ដាក់បង្ហាញកង់អគ្គីសនីតម្លៃ ២២៩៩ដុល្លា

ក្រុមហ៊ុន Bird ដែលជាទូទៅត្រូវបានគេស្គាល់ជាក្រុមហ៊ុនជួល Scooter ឥឡូវនេះក្រុមហ៊ុនបានពង្រីកការដឹកជញ្ជូនអគ្គីសនី កាលពីខែមិថុនា ខណៈពេលដាក់ឲ្យប្រើប្រាស់សេវាកម្ម Bike Sharing។ ក្រុមហ៊ុន បានដាក់លក់ផលិតផលថ្មីមួយហៅថា Bird Bike ដែលអ្នកអាចកម្មង់ទិញបានឥឡូវនេះ ក្នុងតម្លៃ ២២៩៩ដុល្លារ។ កង់អគ្គីសនីនេះមាន ដុំម៉ូទ័រ Bafang នៅផ្នែកខាងក្រោយមួយ ដែលជិះបានចម្ងាយរហូត៨០គីឡូមែត្រ និង ថ្មអាចដោះចេញបានទំហំ ៣៦វ៉ុល ផលិតដោយក្រុមហ៊ុន LG cell ងាយស្រួលសាកថ្ម។

នៅចក្រភពអង់គ្លេស និង សហគមន៍អ៉ឺរ៉ុប កង់នេះ នឹងអនុញ្ញាតកំរិតត្រឹមកម្លាំង ២៥០វ៉ាត់ ហើយនៅសហរដ្ឋអាមេរិចវិញ អាចអនុញ្ញាតប្រើបានរហូតដល់ ៥០០វ៉ាត់។ កង់នេះ មានឆ្នាន់ជួយមួយគូរជួយល្បឿនដល់ ២០ម៉ាយក្នុងមួយម៉ោង និងមាន Thumb Throttle មួយ ដែលអាចជួយឲ្យអ្នកជិះបន្ថែមល្បឿន។

វាក៏បំពាក់មកជាមួយអេក្រង់ប្រភេទ LCD សំរាប់បង្ហាញល្បឿន, សាកថ្ម, ព័ត៌មាន និង ព័ត៌មានលម្អិតផ្សេងៗទៀត។ លក្ខណៈពិសេសផ្សេងទៀតរួមមានតួអាលុយមីញ៉ូម, សំបកកង់ការពារធ្លាយ និង Bluetooth សំរាប់ភ្ជាប់ជាមួយកម្មវិធី Bird ដែលអនុញ្ញាតឲ្យអ្នកជិះងាយស្រួលបិទបើកភ្លើង និងបង្ហាញកំរិតថាមពលថ្ម ហើយនិងប្រវែងគីឡូម៉ែត្រ។

កង់ម៉ាក Bird មានពីរប្រភេទ គឺមួយជាប្រភេទ Step Through ហើយមួយផ្សេងទៀតជាប្រភេទ Step Over។ វា ក៏មកជាមួយពណ៌ចំនួនពីរ គឺ Stealth Black និង Gravity Gray។ កង់នេះ មានដាក់លក់ចំនួនមានកំណត់ ប៉ុន្តែវានិងមានដាក់លក់ហាងលក់រាយនៅ សហរដ្ឋអាមេរិច និង អ៉ឺរ៉ុប ចុងឆ្នាំនេះ។

218 thoughts on “ក្រុមហ៊ុន Bird ដាក់បង្ហាញកង់អគ្គីសនីតម្លៃ ២២៩៩ដុល្លា

Comments are closed.