ក្រុមហ៊ុន Dell ប្រកាសម៉ូនីទ័រ យកចេញពីឡេបថប XPS

ក្រុមហ៊ុន Dell ទើបតែប្រកាសម៉ូនីទ័រ USB-C ប្រភេទយកតាមខ្លួនទំហំ ១៤អ៊ីញ ដែលមានតម្លៃ ៣៤៩.៩៩ដុល្លារ ហើយនឹងបញ្ចេញលក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំនេះ។ វាមានផ្ទាំងអេក្រង់ខ្នាត 1080p LED-backlit IPS(60Hz refresh rate, 6ms response time) ហើយអ្នកអាចប្រើវាជាអេក្រង់ទីពីរ សម្រាប់ឡេបថបដែលមាន USB-C។

ម៉ូនីទ័រក្រុមហ៊ុន Dell ដែលមានម៉ូឌែល C1422H មានគែមតូច និង បញ្ចូលការឌឺហ្សាញមួយយកចេញពីឡេបថបម៉ូឌែល XPS។ វាភ្ជាប់មកជាមួយជើងទម្រដែលកាច់បានចន្លោះពី ១០ដឺក្រេ ទៅ ៩០ដឺក្រេ។ ម៉ូនីទ័រខ្នាតតូចនេះ មានទំងន់តិចជាង២ផោន ហើយវាអាចជះពន្លឺរហូតដល់ ៣០០ nits។

វាមានរន្ធដោត USB-C មួយ នៅសងខាងជើងទម្រ រន្ធទាំងពីរនេះ អាចទទួល និង ផ្តល់ថាមពល ហើយវាក៏អាចទទួលរូបភាពតាមរយៈ DisplayPort 1.2 ផងដែរ។ អ្នកអាចឲ្យវាដំណើរបាន ដោយគ្រាន់តែភ្ជាប់ម៉ូនីទ័រនេះ ទៅឡេបថប ឬទៅឧបករណ៍ដទៃទៀត តាមរយៈខ្សែ USB-C។ ម៉ូនីទ័រនេះ នឹងទាញយកថាមពលពីឡេបថបនៅពេលភ្ជាប់វាទាំងពីរ។

ប្រសិនបើអ្នកចង់សាកថ្មឧបករណ៍របស់ខណៈពេលកំពុងភ្ជាប់ជាមួយម៉ូនីទ័រ អ្នកអាចដោតខ្សែសាកទៅរន្ធ USB-C នៅលើជើងទម្រម៉ូនីទ័រម្ខាងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺអាចទៅរួចដែលថា ម៉ូនីទ័រខ្នាតតូចនេះ មិនអាចផ្តល់ថាមពលគ្រប់គ្រាន់ទៅឡេបថបដែលមានតម្រូវការសាកថាមពលរហ័ស។ ក្រុមហ៊ុន Dell បានបញ្ចាក់ថា ម៉ូនីទ័រខ្នាតតូចនេះ ផ្តល់ថាមពលចេញខ្ពស់បំផុត ៦៥វ៉ាត់ សម្រាប់ដុំសាក ៩០វ៉ាត់ ឬដុំសាក USB-C ធំជាងនេះ។ សម្រាប់ដុំសាក ៦៥វ៉ាត់ ឬធំជាងនេះ ម៉ូនីទ័រនឹងផ្តល់ថាមពល ៤៥វ៉ាត់ ទៅឧបករណ៍របស់អ្នក៕

5 thoughts on “ក្រុមហ៊ុន Dell ប្រកាសម៉ូនីទ័រ យកចេញពីឡេបថប XPS

  • This is the right website for anyone who wants to understand this topic. You understand so much its almost hard to argue with you (not that I really would want toÖHaHa). You certainly put a brand new spin on a subject that has been discussed for many years. Wonderful stuff, just wonderful! This is the right website for anyone who wants to understand this topic. You understand so much its almost hard to argue with you (not that I really would want toÖHaHa). You certainly put a brand new spin on a subject that has been discussed for many years. Wonderful stuff, just wonderful! נערות ליווי בקיסריה

  • I went over this website and I think you have a lot of wonderful info , saved to my bookmarks (:.

Comments are closed.